ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មានទេវតា ១អង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ បានញ៉ាំងវត្តជេតពនទាំងមួកអោយភ្លឺស្វាង ហើយចូលគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។
លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា យ៉ាងនេះថា៖
ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ
អាកង្ខមាននា សោត្ថានំ ព្រួហិ មង្គលមុត្តមំ ។
ទេវតា និង មនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា៖
-ការមិនសេពគប់ជនពាលទាំងឡាយ ១
-ការសេពគប់បណ្ឌិតជនទាំងឡាយ ១
-ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការសេពគប់បណ្ឌិតជនទាំងឡាយ ១
-ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការនៅក្នុងប្រទេស ដ៏សមគួរ ១
-ភាវៈនៃបុគ្គលបានធ្វើបុណ្យទុក ហើយក្នុងកាលមុន ១
-តំកល់ខ្លួនប្រពៃ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ភាវៈនៃបុគ្គលបានធ្វើបុណ្យទុក ហើយក្នុងកាលមុន ១
-តំកល់ខ្លួនប្រពៃ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១
-សិល្បៈ គឺសេចក្តីឆ្លៀវ ឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួស នឹង គ្រហ្ថ ១
-វិន័យដែលបុគ្គលសិក្សាប្រពៃ ១
-វាចាដែលបុគ្គលពោលល្អ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សិល្បៈ គឺសេចក្តីឆ្លៀវ ឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួស នឹង គ្រហ្ថ ១
-វិន័យដែលបុគ្គលសិក្សាប្រពៃ ១
-វាចាដែលបុគ្គលពោលល្អ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការបំរើ មាតាបិតា ១
-សេចក្តីសង្រ្គោះដល់បុត្រ នឹង ភរិយា ១
-ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តីសង្រ្គោះដល់បុត្រ នឹង ភរិយា ១
-ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការបរិច្ចាគទាន ១
-ការប្រព្រិត្តិធម៏ ១
-សេចក្តីសង្រ្គោះញាតិទាំងឡាយ ១
-ការងារទាំងឡាយដែលមិនមានទោស ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការប្រព្រិត្តិធម៏ ១
-សេចក្តីសង្រ្គោះញាតិទាំងឡាយ ១
-ការងារទាំងឡាយដែលមិនមានទោស ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការមិនត្រេកអរ ក្នុងបាប និងការវៀចាកបាប ១
-សេចក្តី សង្រួមចាកការផឹកនូវទឹកស្រវឹង ១
-សេចក្តី មិនប្រមាថ ក្នុងធម៏ទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តី សង្រួមចាកការផឹកនូវទឹកស្រវឹង ១
-សេចក្តី មិនប្រមាថ ក្នុងធម៏ទាំងឡាយ ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តីគោរព ១
-សេចក្តីអោនលំទោន ១
-សេចក្តីត្រេកអរ តាមមាន តាមបាន ១
-ភាពជាអ្នកដឹងនូវ ឧបការៈ ដែលអ្នកដ៏ទៃធ្វើហើយ ១
-ការស្តាប់នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តីអោនលំទោន ១
-សេចក្តីត្រេកអរ តាមមាន តាមបាន ១
-ភាពជាអ្នកដឹងនូវ ឧបការៈ ដែលអ្នកដ៏ទៃធ្វើហើយ ១
-ការស្តាប់នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តីអត់ធន់ ១
-ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១
-ការជួបប្រទះ នូវសមណៈទាំងឡាយ ១
-ការសន្ទនា ទៅវិញ ទៅមក នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១
-ការជួបប្រទះ នូវសមណៈទាំងឡាយ ១
-ការសន្ទនា ទៅវិញ ទៅមក នូវធម៏តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-សេចក្តីព្យាយាមដុតនូវបាបធម៏ ១
-ការប្រព្រិត្តិនូវធម៏ដ៏ប្រសើរ ១
-ការឃើញនូវអរិយសច្ចៈទាំងឡាយ ១
-ការធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការប្រព្រិត្តិនូវធម៏ដ៏ប្រសើរ ១
-ការឃើញនូវអរិយសច្ចៈទាំងឡាយ ១
-ការធ្វើអោយជាក់ច្បាស់នូវព្រះនិព្វាន ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ចិត្តនៃបុគ្គលណា ដែលលោកធម៏ទាំងឡាយ ពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ១
-ការមិនឃើញសេចក្តីសោក ១
-ធូលី គឺ រាគៈ ប្រាសហើយ ១
-ចិត្តក្សេមក្សាន្ត ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
-ការមិនឃើញសេចក្តីសោក ១
-ធូលី គឺ រាគៈ ប្រាសហើយ ១
-ចិត្តក្សេមក្សាន្ត ១ ទាំងនេះជាមង្គល ដ៏ឧត្តម។
ទេវតា និង មនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តី ក្នុងទីទាំងពួង នេះជាមង្គល ដ៏ឧត្តម របស់ទេវតា នឹងមនុស្សទាំងឡាយ។
(ដកស្រង់ចេញពី៖ ខុទ្ទកបាថ មង្គលសុត្តំ ព្រះត្រៃបិដក លេខ ៥២ ទំពរ័ ៤-៦)
ដោយ៥០០០ឆ្នាំ


0 comments :